រួមគ្គាដើម្បីជាតិខ្មែរ

CRID Executive Director

Mr. Sam An SEM is CRID’s Director who has been serving a job in this organization.

CRID Photo of first year project implementations

ព្រះរាជាណាចក្រកម្ពុជា

ជាតិ​ សាសនា​ ព្រះមហាក្សត្រ

 

លេខៈ………………                                                         កំពង់ចាម. ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣

ដីកាសមេ្រច

ស្តីពី

តែងតាំងលោក ឈិត តិហុង ជានាយរង​នៃអង្គការលើកកំពស់ធនធានសហគមន៍ដើម្បីការអភិវឌ្ឍន៍

 

យោង ៖         - លិខិតលេខ១៦៤ស.ជ.ណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០របស់ក្រសួងមហាផ្ទៃ ស្តីពីការអនុញ្ញាតិអោយបើក​ដំណើរការ​អង្គការលើកកំពស់ធនធានសហគមន៍ដើម្បីការអភិវឌ្ឍន៍(CRID)

           - កំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃអង្គការ (CRID) កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៣ ស្តីពីការជ្រើស​រើសបុគ្គលិកដើម្បីកាន់តំណែងជានាយករងនៅក្នុងអង្គការ(CRID)  ។

សម្រេច

ប្រការ១: ត្រូវបានតែងតាំងលោក ឈិត តិហុង ជានាយករង របស់អង្គការលើកកំពស់ធនធានសហគមន៍ដើម្បីការអភិវឌ្ឍន៍​។

ប្រការ២:  នាយករងរបស់អង្គការ CRID ត្រូវប្រកាន់នូវតួនាទី និងភារៈកិច្ចដូចខាងក្រោម ៖

- ជាអ្នកទទួលខុសត្រូវក្នុងនាមអង្គការ CRIDក្នុងការប្រតិបត្តិ តាមដាន​ និងត្រួត​​ពិនិត្យ នឹងការវាយតំលៃដល់​បុគ្គលិក​​អង្គការទាំងមូល។

-  ជួយការងារនាយកប្រតិបត្តិរាល់កិច្ចការនៅក្នុងអង្គការCRID ។

-  ពេលនាយកប្រតិបត្តិអវត្តមានត្រូវជួយចាត់ចែងការងារក្នុង អង្គការCRID ​និងសន្របសម្រួលកិច្ចការដោយមានការ​ អនុញ្ញាតិពីនាយកប្រតិបត្តិ។

-  អាចសំរេចកិច្ចការសំខាន់ៗបាននៅពេលនាយកប្រតិបត្តិអវត្តមាន។

-  ទំនាក់ទំនងជាមួយអង្គការ ជាតិ-អន្តរជាតិ ក្នុងនិងក្រៅប្រទេស ក្រសួង មន្ទីរ និងស្ថាប័ននានាដែលពាក់ព័ន្ធ ។

-  ដឹកនាំបុគ្គលិកក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងជួយរៀបចំរបាយ​ការណ៍​​រីកចំរើន ។

- មានសិទ្ធិ ស្តីបន្ទោស ឬព្រមានដល់បុគ្គលិកគម្រោងណាដែលមានភាពរឹងរួស ដែល មានកំហុសក្នុងបំពេញការងារ​ផ្ទុយទៅ និងការចាត់ចែង និងការទទួល​​ភារកិច្ច។

-  មានសិទ្ធិស្នើសុំដកបុគ្គលិកគម្រោង ឬ​បញ្ឈប់ពីការងារ តែត្រូវមានការឯកភាពពី​នាយកប្រតិបត្តិ​ជាមុនសិន។

-   ចូលរួមប្រជុំ ឬ សិក្ខាសាលានានា ដែលឆ្លុះបញ្ចាំងពីភាពរីកចំរើនលើការអនុវត្តគម្រោង។

ប្រការ៣:  លោក ឈិត តិហុង ត្រូវមានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះឱ្យមាន ប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃចុះ​ហត្ថលេ​ខា​នេះ​តទៅ ។

 

       ចំលងជូន​                                                                                                នាយកអង្គការ

- ក្រុមប្រឹក្សាភិបាល

            “ដើម្បីជូនជ្រាប

- លោក​ ឈិត តិហុង

            “ដើម្បីអនុវត្ត

- ឯកសារកាលប្បវត្តិ

កាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ​២០១១ នៅសណ្ឋាគា​រ SUNWAY HOTEL នាទីក្រុង​ភ្នំ​ពេញ​មាន​បើកសិក្ខាសាលា​ថ្នាក់ជាតិមួយស្តីអំពី ការត្រៀមលក្ខណៈសម្រាប់​វេទិកា​ជាន់​ខ្ពស់​លើកទី៤​នាទីក្រុងប៊ូសាន ដែលនឹងត្រូវប្រារព្វធ្វើនៅទីក្រុងប៊ូសាន​ ប្រទេសកូរ៉េខាង​ត្បូង នាថ្ងៃទី២៩ វិច្ឆិកា ២០១១ ដល់ថ្ងៃទី០១ ធ្នូ ២០១១ ។ សក្ខាសាលាពិគ្រោះ​យោបល់នេះ​ត្រូវ​បាន​ចូលរួមដោយអង្គភាពទាំង៤ដ៏សំខាន់រួមមាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ រដ្ឋាភិ​បាល និង​វិស័យឯកជន ។ សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​ CCC, NGO Forum, និង MediCam ។

អង្គការCRIDមានកិត្តិយសសូមជំរាប​ជូន​ដល់​សាធារណៈជន​អោយ​បាន​ជ្រាប​ថា​ CRID នឹង​ផ្តល់​វគ្គបណ្តុះ​បណ្តាល​មួយ​ដែល​មានរយៈពេល១​ថ្ងៃ​ នៅ​ថ្ងៃ​ទី​២៩ តុ​លា​២០១១​ខាង​មុខ​នេះ​គឺ​វគ្គ ផ្នត់​គំនិត​ជោគ​ជ័យ​នៃ​ការ​អភិវឌ្ឍន៍​សហគមន៍​​ ដោចូលរួមសិក្សា​ដោយឥតគិតថ្លៃ Free! ។​


នៅថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១១ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជ​ធា​នី​ភ្នំ​ពេ​ញ​​មានការរៀប​ចំសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីអំពី និតិវិធីនៃការវាយតំលៃ​ការកាត់​បន្ថយ​ភាពងាយរងគ្រោះ និងរបៀបសរសេរគម្រោងសំណើរពេញលេញ (VRA and Full Proposal Writing ) ដែលមានរយៈពេលពីរថ្ងៃដែលរៀបចំឡើងដោយUNDP GEF SGP និងមានសិក្ខាកាមទាំងអស់ចំនួនជាង៥០នាក់មកពីNGOs / CBOs នៅទូទាំងប្រទេស​កម្ពុជា ។​

តាមដាន

Get every new post delivered to your Inbox.