រួមគ្គាដើម្បីជាតិខ្មែរ

ទំនាក់ទំនង​ល្អ​នៅ​កន្លែង​ការងារ​ជា​ផ្នែក​មួយ​ដ៏​​សំខាន់​ដែល​នាំ​ អោយ​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ ដូច្នេះ​​យើង​ចាប់​ផ្ដើម​ធ្វើ​ខ្លួន​ជា​មិត្ត​រួម​ការងារ​គួរ​ជា​ទី​រាប់អាន ​របស់​មនុស្ស​ជុំវិញ​ខ្លួន​គឺ​ជា​ជម្រើស​ត្រឹមត្រូវ​​​។ អ្នក​ខ្លះ​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​​តែ​ដោយ​សារ​ខ្វះ​នូវ​ទំនាក់ទំនង​ល្អ ​មិន​អាច​ធ្វើ​អោយ​គេ​ជោគជ័យ​បាន​ទេ មនុស្ស​ជោគជ័យ​គឺ​មើល​ឃើញ​ឱកាស​ក្នុង​បញ្ហា​ មិន​មែន​ឃើញ​បញ្ហា​ក្នុង​ឱកាស​នោះ​ទេ​។ ដូច្នេះ Sabay សូម​ណែនាំ​នូវ​វិធី​សាស្ត្រ​ខ្លះៗ​ដែល​ជួយ​អោយ​អ្នក​ក្លាយ​ខ្លួន​ទៅ​ជា​ មនុស្ស​ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​កន្លែង​ការងារ។

១. ជំហាន​ដំបូង ​អ្នក​ត្រូវ​បង្កើត​ចំណង​ទាក់ទង​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ ដោយ​ប្រើ​វិធី​សាស្ត្រ​​គួរសម​បំផុត។ ត្រូវ​ចាំ​ថា​ ការ​ចងចាំ​ឈ្មោះ​ដៃ​គួរ​សន្ទនា​បាន​ច្បាស់​គឺ​ជា​រឿង​សំខាន់។

២. ត្រូវ​រក្សា​ទំនាក់​ទំនង​ជា​ប្រចាំ ជា​មួយ​អ្នក​ដែល​ធ្លាប់​ស្គាល់​​ទោះ​បី​ជា​គេ​ប្ដូរ​កន្លែង​ធ្វើ​ការ​ថ្មី​ ក៏​​ដោយ​។ ​​ត្រូវ​សួរ​សុខទុក្ខ​គេ ​ដោយ​ប្រើ​សំនួរ​ដែល​សុភាពរាបសារ​និង​​ពោរពេញ​ទៅ​ដោយ​​ខ្លឹមសារ​ ហើយ​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ចម្លើយ​របស់​គេ​។ ក្នុង​លក្ខខណ្ឌ​ដែល​អ្នក​ពុំ​មាន​​​ពេល​ទំនេរ​ យ៉ាង​ហោច​ណា​ស់​​ក៏​ផ្ញើ​សារ”Hello”​ ដើម្បី​បង្ហាញ​ពី​ការ​នឹក​រលឹក​ដែរ។

៣. ក្នុង​ពេល​សម្រាក​​នៅ​កន្លែង​ការងារ​​ត្រូវ​ ប្រកាន់​ភ្ជាប់​នូវ​កិច្ច​សន្ទនា ដោយ​ចាប់​ផ្ដើម​និយាយ​ពី​ អាកាសធាតុ​ រឺ​​ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​អ្នក​ទាំង​ពីរ​កំពុង​តែ​ធ្វើ​។

៤. ត្រូវ​ដឹង​ថា​អ្នក​គ្រប់​គ្នា​នឹង​មើល​រឺ​សម្លឹង​មក​អ្នក​ ដូច្នេះ​អ្នក​គួរ​តែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ និងគួរ​អោយ​ចាប់​អារម្មណ៍​ ហើយ​ក៏​មិន​ចាំ​បាច់​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ថ្លៃ​ៗ​រាល់​ថ្ងៃ​នោះ​ទេ​ គ្រាន់​តែ​ប្រាកដ​ថា​ ខោអាវ​របស់​អ្នក​ គ្មាន​ក្អែ​ គ្មាន​ក្លិន​អាក្រក់​ និង​មិន​រហែក​ មិន​សិចស៊ី​ពេក​និង​មិន​ស៊ីវិល័យ​ពេក​។

៥. ការ​និយាយ​​ធ្វើ​យ៉ាង​ណា​កុំ​អោយ​ច្រើន​ពេក​ កុំ​និយាយ​រឿង​មិន​ពិត​និង​រឿង​ដដែល​ៗ​ត្រូវ​ចេះ​ មើល​ពេល​វេលា​និង​កាលៈទេសៈ​ ជៀស​វាង​ពួកគេ​គិត​ថា​អ្នក​ជា​មនុស្ស​គួរ​អោយ​ធុញ។

៦. ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូ​លាយ​ ស្ម័គ្រ​ចិត្ត​ដោយ​រីក​រាយ​ដើម្បី​ជួយ​អ្នក​ដទៃ​និង​ចង​ភ្ជាប់​ខ្លួន​ជាមួយ​ ផលប្រយោជន៍​ក្រុមហ៊ុន​។ អ្នក​ដទៃ​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន​ ហើយ​អ្នក​នឹង​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​។

៧. ត្រូវ​ចេះ​ទទួល​យក​គំនិត​អ្នក​ដទៃ ទទួល​ស្គាល់​ពី​ចំណុច​អវិជ្ជមាន​របស់​ខ្លួន៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: