រួមគ្គាដើម្បីជាតិខ្មែរ

តើ​មិត្ត​ភាព​រវាង​អ្នក​និង​មិត្ត​ភក្តិ​យ៉ាង​ម៉េច​ទៅ​ហើយ​?បើ​ ទំនាក់​របស់​អ្នក​មិន​សូវ​ល្អ​ទេ​ សូម​អនុវត្តន៍​គន្លឹះ​ល្អៗ​ខាង​ក្រោម​ដើម្បី​អោយ​ទំនាក់ទំនង​របស់​អ្នក​ ប្រសើរ​ឡើង។

១.ចំណាយ​ពេល​ធ្វើ​អ្វី​មួយ​រួម​គ្នា
ការ​ធ្វើ​កិច្ច​ការ​រួម​គ្នា​អាច​ជួយ​ភ្ជាប់​និង​ពង្រឹង​ទំនាក់ទំនង​របស់​ អ្នក​ឡើង​វិញ​បាន​។កិច្ច​ការ​ទាំង​អស់​នោះ​មិន​ចាំ​បាច់​ជា​រឿង​សំខាន់​ ពេក​ទេ​ ដូច​ជា​ ការ​ហាត់​ប្រាណ​ឬ​ ការ​ញុំាំ​អាហារ​ពេល​ល្ងាច.ល.។តែ​កុំ​ញឹកញាប់​ពេក​ ជៀស​វាង​ការ​ធុញទ្រាន់។
២. កុំ​ខឹង​គោ​ វៃ​រទេះ
មិន​ខ្វល់​ថា​អ្នក​ខឹង​ខ្លាំង​យ៉ាង​ណា​នោះ​ទេ​ អ្នក​មិន​គួរ​យក​កំហឹង​នោះ​ទៅ​ជះ​លើ​អ្នក​ដទៃ​នោះ​ទេ​ ជា​ពិសេស​ មិត្ត​របស់​អ្នក។បើ​សិន​ជា​អ្នក​យក​មិត្ត​ភក្តិ​ដើម្បី​រសាយ​អារម្មណ៍​ អាក្រក់​របស់​អ្នក​នោះ​ នឹង​បង្កើត​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ចំពោះ​ទំនាក់ទំនង​របស់​អ្នក។

៣. ចេះ​ចែក​រំលែក​ការងារ
កុំ​ចាំ​រហូត​មិត្ត​ភក្តិ​សុំ​ជំនួយ​អី។អ្នក​អាច​ជួយ​ធ្វើ​រឿង​ងាយៗ​ដែល​ អ្នក​អាច​ធ្វើ​ទៅ​បាន​ ដូចជា​ ជួយ​ទៅ​បាន​ជា​គ្នា​ជាមួយ​គេ​ ជួយ​កិច្ច​ការ​ផ្ទះ​ និង​ជួយ​បញ្ហា​លុយ​កាក​ជា​ដើម។
៤. រក្សា​ភាព​ស្មោះ​ត្រង់
បើ​អ្នក​ចង់​បាន​ទំនាក់ទំនង​យូរ​អង្វែង​ អ្នក​មិន​ត្រូវ​និយាយ​កុហក​ទេ សូម្បី​តែ​រឿង​តូច​តាច​ ព្រោះ​រឿង​កំប៉ិកកំប៉ុក​អាច​បង្កើត​ជា​រឿង​ធំ​បាន​។ដូច្នេះ​ត្រូវ​និយាយ​ការ ​ពិត​ ទោះ​នោះ​ជា​កំហុស​​អ្នក​ក៏​ដោយ​។
៥. បើក​ចិត្ត​អោយ​ទូលាយ
ត្រូវ​ព្យាយាម​ស្ដាប់​ហេតុ​ផល​របស់​មិត្ត​ភក្តិ​ថា​តើ​ គាត់​ចង់​បាន​អ្វី​ មិន​ត្រូវ​ធ្វើ​អ្វី​អត្តនោម័តិ​តាម​តែ​ចិត្ត​ខ្លួន​នោះ​ទេ។នេះ​ជា​ចំណុច​ សំខាន់​ បើ​អ្នក​កាន់​តែ​អនុវត្តន៍​ នោះ​ទំនាក់ទំនង​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: