រួមគ្គាដើម្បីជាតិខ្មែរ

ភ្នំពេញ: ប្រធានបទ​សម្រាប់​ទិវា​នារី​អន្តរជាតិ​នៅលើ​ពិភពលោក ក្នុង​គម្រប់​ខួប ១០០ ឆ្នាំ ក្នុងឆ្នាំនេះ គឺមាន​ចំណងជើង​ថា ’យុវវ័យ​ជួយ​ស្ត្រី គឺ​ជួយ​ខ្លួនឯង និង​សង្គមជាតិ” ។​

​    លោកស្រី ស៊ីវ​ណ្ណ បុ​ទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ មីនា​នេះ​ថា ជា​រៀងរាល់ឆ្នាំ​នៅលើ​ពិភពលោក គេ​តែងតែ​ប្រារព្ធ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​៨ មីនា​ដើម្បី​រំលឹក​ដល់​ការតស៊ូ​របស់​ស្ត្រី​ពលករ​ទូទាំងសាកលលោក ទាមទារ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​ស្មើគ្នា​រវាង​ស្ត្រី និង​បុរស​ ។

​បច្ចុប្បន្ន​ស្ត្រី​កម្ពុជា​ ត្រូវ​ប្រឈម​នឹង​ភាពក្រីក្រ ការតស៊ូ​ប្រឹងប្រែង ដើម្បី​កែលំអ​ជីវភាព​រស់នៅ​របស់​គ្រួសារ អត្រា​មរណៈភាព​របស់​មាតា​នៅ​ខ្ពស់​នៅ​ទ្បើ​យ បញ្ហា​អេដស៍ អំពើហិង្សា​ក្នុង​គ្រួសារ ក៏​ជា​បញ្ហា​សង្គម​ដ៏​ធ្ងន់ធ្ងរ​ដែល​ស្ត្រី​កំពុង​ជួបប្រទះ​ដូចជា ការជួញដូរ​ស្ត្រី និង​កុមារ​នៅតែមាន​សកម្មភាព​ជាប​ន្ត​បន្ទាប់​ ។​

​តើ​ក្រសួង​កិច្ចការនារី​ធ្វើ​ការងារ​អ្វីខ្លះ ដើម្បី​លើកស្ទួយ​តំលៃ​ស្ត្រី​យោងតាម​របាយការណ៍របស់​ផែនការ​នារីរតនៈ ៥ ឆ្នាំ​ ២០០៩-២០១៣ បានបង្ហាញ​នូវ​គោលដៅ​សំខាន់ៗ​ចំនួន ៥ ចំណុច​គឺ ទី​១. ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី ទី​២. ការអប់រំ​របស់​ស្ត្រី និង​ក្មេងស្រី និង​ការផ្លាស់ប្តូរ​ឥរិយាបទ និង​អាកប្បកិរិយា ទី​៣. កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​ស្ត្រី និង​ក្មេងស្រី ទី​៤. សុខភាព​អាហារូបត្ថម្ភ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺអេដស៍​ដល់​ស្ត្រី និង​ទី​៥. ស្ត្រី​ក្នុង​វិស័យ​នយោបាយ និង​ការធ្វើ​សេចក្តីសម្រេច​រួមទាំង​កម្ម​វី​ធី​បញ្ជ្រាប​យេនឌ័រ ។​

​    តើ​ការកំណត់​យក​ថ្ងៃ​៨ មីនា ធ្វើជា​ទិវា​អន្តរជាតិ​នារី​ចាប់ផ្តើម​ពី​ពេលណា​? ឆ្នាំ​១៩១០ សន្និបាត​នារី​អន្តរជាតិ ដែលមាន​ប្រទេស​ចំនួន ១៧ ចួ​ល​រួម​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​កូ​បិ​ន​ហា​ហ្កិ​ន រដ្ឋធានី​ប្រទេស​ដា​ណឺ​ម៉ាក បាន​សម្រេចយក​ថ្ងៃទី​៨ មីនា ជា​ទិវា​នារី​អន្តរជាតិ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: