រួមគ្គាដើម្បីជាតិខ្មែរ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ​ សាសនា​ ព្រះមហាក្សត្រ

 

លេខៈ………………                                                         កំពង់ចាម. ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣

ដីកាសមេ្រច

ស្តីពី

តែងតាំងលោក ឈិត តិហុង ជានាយរង​នៃអង្គការលើកកំពស់ធនធានសហគមន៍ដើម្បីការអភិវឌ្ឍន៍

 

យោង ៖         លិខិតលេខ១៦៤ស.ជ.ណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០របស់ក្រសួងមហាផ្ទៃ ស្តីពីការអនុញ្ញាតិអោយបើក​ដំណើរការ​អង្គការលើកកំពស់ធនធានសហគមន៍ដើម្បីការអភិវឌ្ឍន៍(CRID)

           – កំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃអង្គការ (CRID) កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៣ ស្តីពីការជ្រើស​រើសបុគ្គលិកដើម្បីកាន់តំណែងជានាយករងនៅក្នុងអង្គការ(CRID)  ។

សម្រេច

ប្រការ១: ត្រូវបានតែងតាំងលោក ឈិត តិហុង ជានាយករង របស់អង្គការលើកកំពស់ធនធានសហគមន៍ដើម្បីការអភិវឌ្ឍន៍​។

ប្រការ២:  នាយករងរបស់អង្គការ CRID ត្រូវប្រកាន់នូវតួនាទី និងភារៈកិច្ចដូចខាងក្រោម ៖

– ជាអ្នកទទួលខុសត្រូវក្នុងនាមអង្គការ CRIDក្នុងការប្រតិបត្តិ តាមដាន​ និងត្រួត​​ពិនិត្យ នឹងការវាយតំលៃដល់​បុគ្គលិក​​អង្គការទាំងមូល។

–  ជួយការងារនាយកប្រតិបត្តិរាល់កិច្ចការនៅក្នុងអង្គការCRID ។

–  ពេលនាយកប្រតិបត្តិអវត្តមានត្រូវជួយចាត់ចែងការងារក្នុង អង្គការCRID ​និងសន្របសម្រួលកិច្ចការដោយមានការ​ អនុញ្ញាតិពីនាយកប្រតិបត្តិ។

–  អាចសំរេចកិច្ចការសំខាន់ៗបាននៅពេលនាយកប្រតិបត្តិអវត្តមាន។

–  ទំនាក់ទំនងជាមួយអង្គការ ជាតិ-អន្តរជាតិ ក្នុងនិងក្រៅប្រទេស ក្រសួង មន្ទីរ និងស្ថាប័ននានាដែលពាក់ព័ន្ធ ។

–  ដឹកនាំបុគ្គលិកក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងជួយរៀបចំរបាយ​ការណ៍​​រីកចំរើន ។

– មានសិទ្ធិ ស្តីបន្ទោស ឬព្រមានដល់បុគ្គលិកគម្រោងណាដែលមានភាពរឹងរួស ដែល មានកំហុសក្នុងបំពេញការងារ​ផ្ទុយទៅ និងការចាត់ចែង និងការទទួល​​ភារកិច្ច។

–  មានសិទ្ធិស្នើសុំដកបុគ្គលិកគម្រោង ឬ​បញ្ឈប់ពីការងារ តែត្រូវមានការឯកភាពពី​នាយកប្រតិបត្តិ​ជាមុនសិន។

–   ចូលរួមប្រជុំ ឬ សិក្ខាសាលានានា ដែលឆ្លុះបញ្ចាំងពីភាពរីកចំរើនលើការអនុវត្តគម្រោង។

ប្រការ៣:  លោក ឈិត តិហុង ត្រូវមានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះឱ្យមាន ប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃចុះ​ហត្ថលេ​ខា​នេះ​តទៅ ។

 

       ចំលងជូន​                                                                                                នាយកអង្គការ

– ក្រុមប្រឹក្សាភិបាល

            “ដើម្បីជូនជ្រាប

– លោក​ ឈិត តិហុង

            “ដើម្បីអនុវត្ត

– ឯកសារកាលប្បវត្តិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: